Powered by Blogger.

គាថាផ្សេងៗ​​ ​ VERSES

នត្តិ សន្តិ បរំ សុខំ ពុំមានសេចក្តីសុខណា ស្មើសេចក្តីស្ងាប់ឡើយ!.. សូមអោយសព្វសត្វទាំងអស់ បាននូវសេចក្តីសុខ!May all beings be well and happy!..

Monday, August 25, 2014


​​​​​​​​​​​​​​​​​​​         បទសរភញ្ញ       
អរហន្តតថាគត ​​                   ជ្រាបគ្រប់បទស្វែងគុណធំ   ទ្រង់ជាលោកុត្តម   ច្បាងជាងសព្វគ្រូលើសលន់។
ជាសាស្តានៃលោក                 ចេះឥតស្ទោកទូន្មានជន ​    ខ្ញុំវន្ទាបន្ទន់           ទ្រង់ដែលជនគួរបូជា ។
ព្រះធម៌នៃសាស្តា                 ឧបមាដូចពន្លឺ                   តែងធ្វើលោកឲ្យភ្លឺ  ចាកងងឹតឲ្យសូន្យផុត ។
ដែលប្រាជ្ញសម្គាល់អាង ​​          ថាតំណាងសព្វញ្ញុពុទ្ធ   ​​     ខ្ញុំវន្ទាលំអុត          ធម៌នោះសុទ្ធជនបូជា        
សាវ័កព្រះសុគត                   ស្អាតហ្មត់ចត់វិសេសថ្លា     បា្រថ្នាត្រៃសិក្ខា      លោកសិក្សាធម៌ឧត្តម 
ជាសង្ឃថ្នាក់ខាងលើ              មិនអើពើលោកធម្ម          ខ្ញុំវន្ទាប្រណម្យ        សង្ឃឧត្តមជនបូជា។
ដោយអំណាចវន្ទា                 ត្រៃរតនាជាអម្ចាស់          សូមឲ្យពុទ្ធសាសន៍   លូតលាស់ក្រាស់ចម្រើនផង។
សូមឲ្យសង្ឃព្រមព្រៀង           កុំឲ្យល្អៀងខុសគន្លង        សូមសាធុជនផង     កុំមានហ្មងបានសុខសាន្ត ។
ដោយតេជៈត្រៃរ័តន៍               ខ្ញុំប្រណិប័តន៍ដោយគោរព សូមឲ្យការរៀនគ្រប់   ​របស់ខ្ញុំបានវឌ្ឍនា 
ដោយអំណាចអានុភាព          ដែលខ្ញុំក្រាបថ្វាយវន្ទា      សូមឲ្យការសិក្សា       របស់ខ្ញុំសម្រេចឆាប់ 
ដោយអំណាចត្រៃរ័តន៍            មានពុទ្ធរ័តន៍ជាប្រធាន​ ប្រសិនបើកើតមាន អន្តរធានចង្រៃរោគ  ។​​     សូមឲ្យវិនាសខ្ពោក                       កុំសល់រោគតិចតួចឡើយ ៕
ធម៌ថ្វាយបង្គំព្រះបាំ្រព្រះអង្គ
ឧកាសខ្ញុំសូមវន្ទា                   នូវព្រះឈ្នះមារ                             ទាំងបាំ្រព្រះអង្គ  
សូមយាងព្រះបារមី               ម្ចាស់ថ្លៃមកគង់                     នៅនាកំឡុងទីស្ថាននេះណា។     
ព្រះកុក្កសន្ធោ                      ព្រះកោនាគមនោ                   ព្រះកស្សបោ                        
ព្រះសមណគោត្តម      ​​          បរមពុទ្ធោ                          ​​ព្រះមេតេយ្យោ ព្រះពោធិសត្វថ្លៃ  
ព្រមទាំងព្រះធម៌                   ជ្រាលជ្រៅបវរ                       ប្រសើរពេកក្រៃ       
បាំ្របីម៉ឺនបួនពាន់                   ព្រះធម្មក្ខន្ធនេះនៃ                 របស់ព្រះជិនស្រីទីទៃរាល់អង្គ ។
ព្រមទាំងព្រះសង្ឃ                 ប្រសើរសីលទ្រង់                  ជាបុត្តព្រះពុទ្ធ
លះកាត់តណ្ហា                     ប្រសើរបំផុត                                 ខ្ញុំសូមលំអុតកាយវាចាចិត្ត ។          
ដោយតេជៈខ្ញុំ                        លើកហត្ថបង្គំ                     ត្រៃរតនា                  
សូមកំចាត់បង់                     សត្រូវនានា                         ទុក្ខសោករោគាវិនាសទៅហោង ៕
អដ្ឋមហាឋាន (ឋានធំ៨កន្លែង )
(បឋ្យាវត្ត)
ឋានធំទាំងឡាយ៨កន្លែង                           ជាទីស្ងប់ស្ងែងដល់ពពួកសត្វ
ទី១ឧទ្យានជាឋានព្រៃស្ងាត់                         គឺព្រៃសាលរតន៍ដែលទ្រង់ប្រសូត។
ទីពីរប្រសើរដែលទ្រង់ប្រសូត                       ត្រាស់ក្រោមដើមពោធិព្រឹក្សឧត្តម
ទីបីកន្លែងដែលព្រះបរម                                       ​​សម្តែងព្រះធម៌ឈ្មោះធម្មចក្រ ។
ប្រោសភិក្ខុបាំ្រអង្គគឺបញ្ចវ-                           គ្គីយ៍ដែលជាអ្នកបម្រើព្រះអង្គ
ដោយព្រះទ័យថ្លៃមិនអាចលះបង់                  ហើយយាងតម្រង់ពីដើមជ្រៃទ។
ទី៤គឺទីដែលទ្រង់គង់នៅ                            ក្នុងឋានព្រៃជ្រៅឈ្មោះបាលិលេយ្យ
ទីនោះគ្មានមនុស្សមានតែសត្វព្រៃ                  គឺដំរីថ្លៃបម្រើព្រះអង្គ ។
ទី៥គឺទីដែលព្រះពុទ្ធអង្គ                             ផ្ចាញ់សត្វទ្រនង់នាឡាគីរី
ទីនោះមានមនុស្សបែកពួកជាទ្វី​​​                     ទៅមើលពិធីនៃព្រះសម្ពុទ្ធ។
ទី៦កាលអង្គព្រះសព្វញ្ញុត-                                    ញ្ញាណជាម្កុដត្រៃលោកាចារ្យ
ផ្ចាញ់ពួកនិគ្រន្ថដោយបាដិហារ្យ                    ឈ្នះល្បីអស្ចារ្យគ្មាននរណាដល់
ទី៧កាលអង្គព្រះទសពល​​​​                                    គង់លើមណ្ឌលថ្មព្រះឥន្រ្ទា
ទ្រង់បានសម្តែងនូវព្រះធម្មា​​                         បា្រកដនាមថាធម៌អភិធម្ម 
សងគុណមាតាដែលមានគុណធំ                   លើព្រះបរមសម្ពុទ្ធថ្លៃថ្លា
ទី៨កាលអង្គនៃព្រះសាស្តា                          ផ្ទុំក្រោមសាលៈព្រឹក្សទាំងគូ។
ពេលនោះឯងហើយព្រះសព្វញ្ញូ                     ព្រះអង្គជាគ្រូយាងចូលនិញ្វន
ឋានធំបាំ្របីកន្លែងនេះមាន                          ប្រតិស្ឋានជម្ពូទ្វីបា ។
ជាទីដែលមនុស្សនិងពួកទេវតា                     មានចិត្តជ្រះថ្លាឆ្ពោះទៅយង់យល់
ខ្ញុំសូមឧនកាយបង្គំឆ្ពោះដល់                        ឋានធំនិមល៨នោះឯង
សូមសុខចម្រើនកើនយូរអង្វេង                     ទុក្ខទោសចម្បែងកុំកើតមានឡើ៕
  បទថ្វាយផ្កា
យើងខ្ញុំមានចិត្តត្រេក              អរពន់ពេកកើតជ្រះថ្លា
នាំគ្នាបូជាផ្កា                        ថ្វាយសាស្តាដោយគោរព 

ដើម្បីយកផល្លា           ​​          និងលោះលាខ្លួនចាកភព
ចាកភ័យចាកឧបទ្រព្យ           ដោយសារម្លប់បុណ្យសាសនា ។

ទើបបេះយកផ្កាឈើ               មកក្រងធ្វើភួងមាលា
មានពណ៌ក្លិនផ្សេងគ្នា            សូមបូជាថ្វាយព្រះពុទ្ធ ។

ព្រះធម៌និងព្រះសង្ឃ               ប្រសើរអង្គសីលបរិសុទ្ធ
ត្រ័យរតន៍នេះខ្ពស់ផុត           ​​  ដែលជាបុណ្យលោកទាំងបី​ ។

ខ្ញុំម្ចាស់ទាំងអស់គ្នា                  តែងកំព្រាទាំងប្រុសស្រី
ព្រាត់ប្រាស់ក្នុងលោកីយ៍          ព្រាត់ស្វាមីព្រាត់ភរិយា 

តែងជួបនិងឈឺចាប់                និងក្តីស្លាប់ជាធម្មតា
មានក្តីទុក្ខក្តៅផ្សា                     រកអ្នកណាជួយពុំបាន ។

ដោយតេជៈបូជា                     ភួងមាលាល្អកល្យាណ
ត្រ័យរតន៍ទាំងបីឋាន               សូមឲ្យបានផុតទោសទុក្ខ 

ផុតចាស់ ផុតឈឺចាប់  ​​​​          ផុតក្តីស្លាប់តទៅមុខ
សូមឲ្យខ្ញុំបានសុខ                    ក្នុងសម្បត្តិព្រះនិញ្វន 

ពាក្យពោលប៉ងបា្រថ្នា              ធ្វើសច្ចាប្រណិធាន
សូមមគ្គផលនិញ្វន                 ​​ឲ្យខ្ញុំបានបា្រកដហោង៕


​​           នមស្ការព្រះរតនត្រ័យ

ឥមេហិ  ទីបធូបាទិសក្ការេហិ ពុទ្ធំ ធម្មំ សង្ឃំ អភិបូជយាមិ
មាតាបិតាទីនំ គុណវន្តានពា្ច ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ ។

ប្រែថា: ខ្ញុំព្រះករុណាសូមបូជាចំពោះ នូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាម្ចាស់ដោយគ្រឿងសក្ការៈទាំងឡាយ មានទៀននិងធូបជាដើមនេះ ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៏  ដើម្បីសេចក្តីសុខ  ដល់អ្នកដ៏ មានគុណទាំងឡាយ មានមាតាបិតាជាដើមផង ដល់ខ្ញុំព្រះកដរុណាផង អស់កាលជាអងែ្វងទៅហោង។
ពុទ្ធរតនប្បណាម
ថ្វាយបង្គំព្រះពុទ្ធរតនៈ

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស​។

ប្រែថា:  រីកិរិយាថ្វាយបង្គំនៃខ្ញុំព្រះករុណា  ចូរមានដល់ព្រះដ៏មានព្រះភាគអង្គនោះ  ព្រះអង្គជាព្រះអរហន្តដ៏ប្រសើរ   ទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង  ដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយ។
សូត្របាលីបីចប់ សំរាយតែមួយចប់ក៏បាន។

យោ សន្និសិន្នោ វរពោធិមូលេ មារំ សសេនំ មហតឹ វិជេយ្យា
សម្ពោធិមាគច្ឆិ អនន្តញណោ លោកុត្តមោ តំ បនមាមិ ពុទ្ធំ។

ប្រែថា:  ព្រះសម្មាសម្ពុទ្ធអង្គណា ទ្រង់គង់ចំរើននូវព្រះអានាបានស្សតិកម្មដ្ឋាន  លើរតនបល័ង្គ ក្រោមម្លប់ពោធិព្រឹក្សដ៏ប្រសើរ   បានផ្ចាញ់នូវមារាធិរាជព្រមទាំងសេនាដ៏ច្រើន ហើយទ្រង់ត្រាស់ ដឹងនូវសម្មាសម្ពោធិញាណ  មានប្រាជ្ញារកទីបំផុតគ្មាន ព្រះអង្គប្រសើរជាងសត្វលោក ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំ នូវព្រះសម្មាសម្ពុទ្ធអង្គ នោះដោយគោរព។
ថ្វាយបង្គំម្តង

យេ ពុទ្ធា អតីតា យេ ពុទ្ធា អនាគតាបច្ចុប្បន្នា យេ ពុទ្ធា អហំ វន្ទាមិ សព្វទា។


ប្រែថា:  ព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គអែណា   ដែលបានត្រាស់ជាព្រះពុទ្ធនិពា្វនកន្លងទៅហើយក្តី ព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គអែណា   ដែលបានត្រាស់ជាព្រះពុទ្ធក្នុងកាលខាងមុខនេះក្តី ព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គអែណា   ដែលបានត្រាស់ជាព្រះពុទ្ធក្នុងភទ្រក័ល្បនេះក្តី ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំ  នូវព្រះសម្មាសម្ពុទ្ធទាំងឡាយនោះគ្រប់កាលទាំងពួង។
ក្រាបថ្វាយបង្គំម្តង
រួចហើយតាំងចិត្តរលឹកដល់ពុទ្ធគុណ១០ព្រះនាម ដោយបង្អោនកាយវាចាថា
អិតិបិ សោ ភគវា អរហំ សម្មាសម្ពុទ្ធោ វិជ្ជាចរណសម្បន្នោ សុគតោ
លោកវិទូ អនុត្តរោ បុរិសទម្មសារថិ សត្ថាទេវមនុស្សានំ ពុទ្ធោ ភគវាតិ។
ប្រែថា:  អិតិបិ សោ ភគវា អរហំ ព្រះដ៏មានព្រះភាគអង្គនោះ  ទ្រង់ព្រះនាមថា អរហំ  ព្រោះ ព្រះអង្គឆ្ងាយចាកសឹកសត្រូវ  ពោលគឺ កិលេសព្រមទាំងវាសនាគឺកាយបយោគ និង វិចីយបយោគ សម្មាសម្ពុទ្ធោ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោ ព្រោះព្រះអង្គត្រាស់ដឹង នូវញេយ្យធម៌ទាំងពួងដោយប្រពៃ ចំពោះព្រះអង្គ អិតមានគ្រូអាចារ្យណាប្រដៅ ព្រះអង្គឡើយ   វិជ្ជាចរណសម្បន្នោ ទង់ព្រះនាមថា វិជ្ជាចរណសម្បន្នោ ព្រោះព្រះអង្គបរិបូណ៌ដោយវិជ្ជា៣ និងវិជ្ជា៨ និងចរណ១៥   សុគតោ ទ្រង់ព្រះនាម ថាសុគតោ ព្រោះព្រះអង្គ មានដំណើរល្អយាងទៅកាន់សុន្ទរថាន  គឺអមតមហានិព្វាន   លោកវិទូ ទ្រង់ព្រះនាមថា លោកវិទូ ព្រោះព្រះអង្គជ្រាបច្បាស់នូវត្រៃលោក  អនុត្តរោ ទ្រង់ព្រះ នាមថាអនុត្តរោ ព្រោះព្រះអង្គប្រសើរដោយសីលាទិគុណ   រកបុគ្គលណាមួយស្មើគ្មាន បុរិសទម្មសារថិ ទ្រង់ព្រះនាមថា បុរិសទម្មសារថិ ព្រោះព្រះអង្គ ជាអ្នកទូន្មាននូវបុរស ដែលមានឧបនិស្ស័យគួរនឹងទូន្មានបាន សត្ថា ទេវមនុស្សានំ ទ្រង់ព្រះនាមថា សត្ថាទេវមនុស្សានំ ព្រោះព្រះអង្គជាសាស្តាចារ្យនៃទេវតា និងមនុស្ស ទាំងឡាយ ពុទ្ធោ ទ្រង់ព្រះនាមថា ពុទ្ធោ ព្រោះព្រះអង្គត្រាស់ដឹងនូវចតុរារិយសច្ច ហើយ ញ៉ាំងអ្នកដទៃអោយត្រាស់ដឹងផង ភគវា ទ្រង់ព្រះនាមថា ភគវា ព្រោះព្រះអង្គមានដំណើរទៅកាន់ត្រៃភពខ្ជាក់ចោលហើយ គឺថាព្រះអង្គមិនត្រលប់កើតទៀតឡើយ។
រលឹកដល់ពុទ្ធគុណរួចហើយ គួរប្រកាសប្តេជ្ញាខ្លួនដោយពាក្យសច្ចៈថាឮ
នត្ថិ មេ សរណំ អញ្ញាំ ពុទ្ធោ មេ សរណំ វរំ តេន សច្ចវជ្ជេន ហោតុមេ ជយមង្គលំ
ប្រែថា:  នត្ថិ មេ សរណំ អញ្ញំ  វត្ថុដទៃជាទីពឹងទីរលឹកនៃខ្ញុំព្រះករុណាមិនមានឡើយ  ពុទ្ធោ មេ សរណំ វរំ
មានតែព្រះពុទ្ធជាម្ចាស់ ជាទីពឹងទីរលឹកដ៏ប្រសើររបស់ខ្ញុំព្រះករុណា ឯតេន សច្ចវជ្ជេន ហោតុមេ ជយមង្គលំ សូមសិរីសួស្តីជ័យមង្គលចូរមានដល់ខ្ញុំព្រះករុណា ដោយកិរិយាពោលនូវពាក្យសច្ចៈនេះ។
ប្តេជ្ញាដូច្នេះហើយគប្បីសូត្រខមាទោសនឹងព្រះពុទ្ធជាម្ចាស់ថា


អុត្តមំង្គេន វន្ទេហំ បាទបំសុំ វរុត្តមំ ពុទ្ធេ យោខលិតោ ទោសោ ពុទ្ធោ ខមតុ តំ មមំ


ប្រែថាអុត្តមង្គេន វន្ទេហំ បាទបំសុំ វរុត្តមំ ខ្ញុំព្រះករុណា សូមថ្វាយបង្គំនូវល្អងធូលីព្រះបាទនៃព្រះសម្មា​​​ សម្ពុទ្ធដ៏ប្រសើរខ្ពង់ខ្ពស់ ដោយអវយវដ៏អុត្តមគឺត្បូង ពុទ្ធេ យោខលិតោទោសោ ទោសអែណាដែល ខ្ញុំព្រះករុណា  ធ្វើអោយភ្លាំងភ្លាត់ហើយក្នុងព្រះពុទ្ធ ពុទ្ធោ ខមតុ តំ មមំ សូមព្រះពុទ្ធជាម្ចាស់អត់ នូវទោសនោះដល់ខ្ញុំព្រះករុណា។
ក្រាបថ្វាយបង្គំម្តង
ធម្មរតនប្បណាម
ថ្វាយបង្គំធម្មរតនៈ

អដ្ឋង្គិការិយមថោ ជនានំ មោក្ខប្បវេសាយ អុជូ ចមគ្គោ
ធម្មោ អយំ សន្តិករោ បណីតោ និយ្យានិកោ តំ បនមាមិ ធម្មំ។

ប្រែថា:  ព្រះសទ្ធម្មអែណា  ជាធម៌ប្រកបដោយអង្គ៨ប្រការ  ជាគន្លងដំណើរនៃព្រះអរិយបុគ្គលជាម្ចាស់ ជាផ្លូវដ៏ ត្រង់ក្នុងកិរិយាញ៉ាំងជនដែលប្រាថ្នានូវព្រះនិពា្វនអោយចូលទៅកាន់ព្រះនិព្វានបាន  ព្រះធម៌នេះជាធម៌ធ្វើ
អោយត្រជាក់  រម្ងាប់បង់នូវភ្លើងទុក្ខ ភ្លើងកិលេស  ជាធម៌ដ៏ឧត្តម ជាគុណញ៉ាំងសត្វអោយចេញចាកសង្សារទុក្ខ ខ្ញុំព្រះករុណា  សូមក្រាបថ្វាយបង្គំនូវព្រះសទ្ធម្មនោះ  ដោយគោរព។
ក្រាបថ្វាយបង្គំម្តង

យេ ធម្មា អតីតា យេ ធម្មា អនាគតាបច្ចុប្បន្នា យេ ធម្មា អហំ វន្ទាមិ សព្វទា។


ប្រែថា:  ព្រះធម៌ទាំងឡាយអែណា  ដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធនិពា្វនកន្លងទៅហើយក្តី  ព្រះធម៌ទាំង
ឡាយណា ដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធ នឹងមានមកក្នុងកាលខាងមុខនេះក្តី ព្រះធម៌ទាំងឡាយ
ណា ដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធទ្រង់ប្រតិស្ឋានទុកក្នុងកាលសព្វថៃ្ងនេះក្តី ខ្ញុំព្រះករុណា  សូមក្រាប
ថ្វាយបង្គំនូវព្រះធម៌ទាំងឡាយនោះ  គ្រប់កាលទាំងពួង។
រួចហើយគប្បីតាំងចិត្តរលឹកដល់ធម្មគុណដោយបង្អោនវាចាថា

ស្វាក្ខាតោ ភគវតា ធម្មោ សន្ទិដ្ឋិកោ អកាលិកោ​​​​​   ហិបស្សិកោ ឪបនយិកោ បច្ចត្តំ វេទិតពោ្វ វិញ្ញូហីតិ។


ប្រែថា:  ស្វាក្ខាតោ ភគវតា ធម្មោ ព្រះបរិយត្តិធម៌គឺព្រះត្រៃបិដកជាធម៌គឺព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សំ
ដែងហើយដោយល្អ ធម្មោ ព្រះនព្វលោកុត្តរធម៌មាន ៩ប្រការ គឺមគ្គ៤ ផល៤ និព្វាន១ សន្ទិដ្ឋិកោ ជាធម៌គឺ
ព្រះអរិយបុគ្គលទាំងពួងដឹងពិតឃើញពិតដោយបច្ចវេក្ខណញាណ គឺថានឹងបានដឹងដោយស្តាប់ដោយជឿ
បុគ្គលដទៃនោះៗក៏ទេ  គឺឃើញច្បាស់ដោយខ្លួនឯង  អកាលិកោ ជាធម៌អោយនូវផលមិនរង់ចាំកា
គឺថាកាលបើព្រះអរិយមគ្គកើតឡើងហើយ  ព្រះអរិយផលក៏កើតក្នុងលំដាប់គ្នាមិនបានយឺនយូរឡើយ
ហិបស្សិកោ ជាធម៌គួរដល់​ហិបស្សវិធី គឺថាកាលបើព្រះអរិយបុគ្គល ដែលបានសំរេចមគ្គផលហើយ
ក៏គួរនិងហៅបុគ្គលដទៃអោយចូលមកមើលបាន ឱបនយិកោ ជាធម៌គឺព្រះអរិយបុគ្គលគប្បីបង្អោន
ចូលមកទុកក្នុងខ្លួនដោយអំណាចនៃភាវនា បច្ចត្តំ វេទិតពោ្វវិញ្ញូហិ ជាធម៌គឺប្រាជ្ញទាំងឡាយមានអុត្ឃ
ដិតញ្ញូបុគ្គលជាដើម គប្បីដឹងគប្បីឃើញច្បាស់ក្នុងចិត្តនៃខ្លួន។
រលឹកដល់ព្រះធម្មគុណដូច្នេះរួចហើយ គប្បីប្រកាសប្តេជ្ញាខ្លួនដោយពាក្យសច្ចៈថា

នត្ថិ មេ សរណំ អញ្ញាំ ធម្មោ មេ សរណំវរំ តេន សច្ចវជ្ជេន ហោតុមេ ជយមង្គលំ


ប្រែថា:  នត្ថិ មេ សរណំ អញ្ញាំ វត្ថុដទៃជាទីពឹងទីរលឹកនៃខ្ញុំព្រះករុណាមិនមានឡើយ  ធម្មោមេស រណំ វរំ
មានតែព្រះធម៌ជាម្ចាស់ជាទីពឹងទីរលឹកដ៏ប្រសើររបស់ខ្ញុំ ព្រះករុណា តេន សច្ចវជ្ជេនហោតុមេ ជយមង្គ
លំ សូមសិរីសួស្តីជ័យមង្គលចូរមានដល់ខ្ញុំព្រះករុណា ដោយកិរិយាពោលនូវពាក្យសច្ចៈនេះ។
ឧត្តមង្គេន វន្ទេហំ ធម្មពា្ច ទុវិធំ វរំ ធម្មេយោខលិតោ ទោសោ ធម្មោ ខមតុ តំ មមំ
ត្តមង្គេន វន្ទេហំ ធម្មពា្ច ទុវិធំ វរំ ខ្ញុំព្រះករុណាសូមថ្វាយបង្គំនូវព្រះធម៌ដ៏ប្រសើរមានពីរប្រការ គឺព្រះបរិ
យត្តិធម៌និងព្រះនព្វលោតុត្តរធម៌ដោយអវយវៈដ៏ឩត្តមគឺត្បូង ធម្មេយោខលិតោ ទោសោ ទោសឯណា
ដែលខ្ញុំព្រះករុណាធ្វើអោយភ្លាំងភ្លាត់ ហើយក្នុងព្រះធម៌ជាម្ចាស់ ធម្មោ ខមតុ តំ មមំ សូមព្រះធម៌ជាម្ចាស់
អត់នូវទោសនោះដល់ខ្ញុំព្រះករុណា។
ក្រាបថ្វាយបង្គំម្តងសង្ឃរតនប្បណាម
ថ្វាយបង្គំព្រះសង្ឃរតនៈ

សង្ឃោ វិសុទ្ធោ វរទក្ខិណេយ្យោ សន្ដិន្រ្ទិយោ សព្វមលប្បហីនោ
គុណេហិនេកេហិ សមិទ្ធិបត្តោ អនាសវោ តំ បនមាមិ សង្ឃំ។

ប្រែថា:  ព្រះអរិយសង្ឃឯណាដ៏បរិសុទ្ធវិសេស ជាទក្ខិណេយ្យបុគ្គលដ៏ប្រសើរមាន ឥន្រ្ទីយ៍រំងាប់បង់ហើយ
មានមន្ទិលគឺរាគាទិកិលេសទាំងពួងបន្សាត់បង់ហើយ ជាព្រះសង្ឃដល់ហើយនូវកិរិយាសំរេចដោយគុណ
ទាំងឡាយដ៏ច្រើន ជាព្រះសង្ឃមានអាសវធម៌មិនមាន គឺថាជាព្រះខីណាស្រព ខ្ញុំព្រះករុណាសូមក្រាបថ្វា
យបង្គំនូវព្រះអរិយសង្ឃនោះដោយគោរព។
ថ្វាយបង្គំម្តង

យេ សង្ឃា អតីតា យេ សង្ឃា អនាគតា ឮ


បច្ចុប្បន្នា យេ សង្ឃា អហំ វន្ទាមិ សព្វទា។

ប្រែថា:  ព្រះសង្ឃទាំងឡាយឯណា ដែលជាសង្ឃបានសំរេចមគ្គផល និពា្វនកន្លងទៅហើយក្តី ព្រះសង្ឃទាំងឡាយឯណា ដែលជាព្រះសង្ឃនឹងបានសំរេចមគ្គផលក្នុងកាលខាងមុខនេះក្តី ព្រះសង្ឃទាំងឡាយណាដែលជាព្រះសង្ឃបានសំរេចមគ្គផល ក្នុងកាលជាបច្ចុប្បន្ននេះក្តី ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនូវព្រះសង្ឃទាំងឡាយនោះគ្រប់កាលទាំងពួង។
រួចហើយគប្បីតាំងចិត្តរលឹកដល់សង្ឃគុណដោយបង្អោនវាចាថា

សុបដិបន្នោ ភគវតោ សាវកសង្ឃោ ­ឧជុបដិបន្នោ ភគវតោ សាវកសង្ឃោ ញាយ

បដិបន្នោ ភគវតោ សាវកសង្ឃោ សាមីចិបដិបន្នោ ភគវតោ សាវកសង្ឃោ យទិ

ទំចត្តារិ បុរិសយុគានិ អដ្ឋបុរិសបុគ្គលា ភគវតោ សាវកសង្ឃោ អានុនេយ្យោ

បានុនេយ្យោ ទក្ខិណេយ្យោ អពា្ជលិករណីយោ អនុត្តរំ បុញ្ញក្ខេត្តំ លោកស្សាតិ។


សុបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវ័កនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិ ហើយដោយប្រពៃ គឺប្រតិបត្តិតាមគន្លងព្រះនព្វលោកកុត្តរធម៌ ឧជុបដិបេន្នា ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវ័កនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិដោយត្រង់ គឺប្រតិបត្តិជាមជ្ឈិមបដិបទា ញាយបដិបន្នោ ភគវតោសាវកសង្ឃោ ព្រះសង្ឃជាសាវ័ក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិដើម្បីត្រាស់ដឹងនូវព្រះនិព្វានជាស្ថានក្សេមផុតចាកទុក្ខទាំងពួង សាមីចិបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវ័ក នៃព្រះដ៏​មានព្រះភាគ លោកប្រតិបត្តិដ៏សមគួរដល់សាមីចិកម្ម គឺប្រតិបត្តិគួរដល់សីល សមាធិ បញ្ញា យទិទំ ចត្តារិ បុរិសយុគានិ ព្រះសង្ឃឯណា បើរាប់ជាគូនៃបុរសទាំងឡាយមាន៤គូ គឺព្រះសង្ឃដែលបាន សំរេចនូវសោតាបត្តិមគ្គ និងសោតាបត្តិផលជាគូមួយ សកទាគាមិមគ្គ និងសកទាគាមិផលជាគូមួយ អនាគាមិមគ្គ និងអនាគាមិផលជាគូមួយ អរហត្តមគ្គ និងអរហត្តផលជាគូមួយ អដ្ឋ បុរិសបុគ្គលា បើរាប់ជាគូនៃបុរសបុគ្គលមាន៨គឺ ព្រះសង្ឃដែលបានសំរាច់នូវសោតាបត្តិមគ្គ១ សោតាបត្តិផល១ សកទាគាមិមគ្គ១ សកទាគាមិផល១ អនាគាមិមគ្គ១ អនាគាមិផល១ អរហត្តមគ្គ១ អរហត្តផល១ ឯសភគវតោ សាវក សង្ឃោ ព្រះសង្ឃទាំងនោះ ជាសង្ឃសាវ័កនៃព្រះដ៏មានប្រភាគ អានុនេយ្យោ លោកគួរទទួលនូវចតុប្បច្ច័យ ដែលបុគ្គលឧទិ្ទសចំពោះអ្នកមានសីល ហើយនាំមកអំពីចំងាយបង្អោនចូលមកបូជា បានុនេយ្យោ លោកគួរទទួលនូវអាគន្តុកទាន គឺទានដែលបុគ្គលតាក់តែង ដើម្បីញាតិនិងមិត្រ ដែលមកអំពីទិសផ្សេងៗ ហើយបង្អោនចូលមកបូជា ទក្ខិណេយ្យោ លោកគួរទទួលនូវទានដែលបុគ្គលជឿនូវកម្ម និងផលនៃកម្ម ហើយចូលមកបូជា អពា្ជលិករណីយោ លោកគួរដល់អពា្ជលិកម្មដែលសត្វលោក គប្បីធ្វើ អនុត្តរំ បុពា្ញក្ខេត្តំលោកស្ស លោកជាបុញ្ញខេត្ត គឺជាទីដុះឡើងនៃពូជគឺបុណ្យ រកខេត្តដ៏ទៃកៃ្រលែងជាងគ្មាន។
រលឹកដល់សង្ឃគុណដូច្នេះហើយ គប្បីប្រកាសប្តេជ្ញាខ្លួនដោយពាក្យសច្ចៈថា

នត្ថិ សរណំ អញ្ញាំ សង្ឃោ សរណំ វរំអេតេន សច្ចវជ្ជេន ហោតុមេ ជយមង្គលំ


ប្រែថា:  នត្ថិ មេ សរណំ អញ្ញាំ វត្ថុដ៏ទៃជាទីពឹងទីរលឹកនៃ ខ្ញុំព្រះករុណាមិនមែនឡើយ សង្ឃោមេ សរណំវរំ មានតែព្រះសង្ឃជាម្ចាស់ជាទីពឹងទីរលឹកដ៏ប្រសើររបស់ខ្ញុំព្រះករុណា តេន សច្ចវជ្ជេន ហោតុមេ ជយមង្គលំ សូមសិរីសួស្តីជ័យមង្គលចូរមានដល់ខ្ញុំព្រះករុណាដោយកិរិយាពោលនូវពាក្យ សច្ចៈនេះ។
ឧត្តមង្គេន វន្ទេហំ សង្ឃពា្ច ទុវិធោត្តមំ  សេង្ឃយោ ខលិតោ ទោសោ សង្ឃោ ខមតុ តំ មមំ
ឧត្តមង្គេន វន្ទេហំ សង្ឃពា្ជ ទុវិធោត្តមំ ខ្ញុំព្រះករុណាសូមថ្វាយបង្គំ នូវព្រះសង្ឃដ៏ប្រសើរ មានពីរប្រការគឺសម្មតិសង្ឃ និងអរិយសង្ឃ ដោយអវយវដ៏ឧត្តម គឺត្បូង សង្ឃេ យោខលិ តោ ទោសោ ទោស ឯណាដែលខ្ញុំព្រះករុណាធ្វើអោយ ភ្លាំងភ្លាត់ហើយក្នុងព្រះសង្ឃជាម្ចាស់ សង្ឃោ ខមតុ តំ មមំ សូមព្រះសង្ឃជាម្ចាស់ អត់នូវទោសនោះដល់ខ្ញុំព្រះករុណា។
                                                        
​​​           ក្រាបថ្វាយបង្គំម្តង
បណាមគាថា

យោ​ កប្បកោដីហិបិ អប្បមេយ្យំ  កាលំ ការោន្តោ អតិទុក្ករានិ


ខេទំ គតោ លោកហិតាយ នាថោ នមោ មហាការុណិកស្ស តស្ស។


អសម្ពុធំ ពុទ្ធនិសេវិតំ យំ ភវាភវំ គច្ឆតិ ជីវលោកោ


នមោ អវិជ្ជាទិកិលេសជាលំ វិទ្ធំសិនោ ធម្មវរស្ស តស្ស។


គុណេហិ យោ សីលសមាធិបញ្ញ វិមុត្តិញ្ញាណប្បភូតីហិ



យុត្តោ ខេត្តញ្ជនានំ កុសលត្ថិកានំ តមរិយសង្ឃំ សិរសានមាមិ។

ប្រែថា:  យោ​ កប្បកោដីហិបិ អប្បមេយ្យំ  កាលំ ការោន្តោ អតិទុក្ករានិ ខេទំ គតោ លោកហិតាយ នាថោ នមោ មហាការុណិកស្ស តស្ស  ព្រះពុទ្ធជាទីពឹង ជាពំនឹងសព្វសត្តា ព្រះអង្គកាលប្រាថ្នា ធ្វើកសាងអស់កាលយូរ។  រាប់ដោយកោដិកប្បាច្រើនគណនាហួសគិតគូរ បានត្រាស់ជាសព្វញ្ញូ ច្បាស់ជាគ្រូលើភពឋាន។ ធ្វើកម្មជាកម្រ មនុស្សនិករត្រាប់ពុំបាន តោកយ៉ាកលំបាកប្រាណ ព្រោះប្រយោជន៍ដល់សព្វសត្វ។ ខ្ញុំសូមឱនសិរសា ចិត្តប្រាថ្នាបង្គំថ្វាត់ ព្រះពុទ្ធករុណាសត្វ នោះជាទីពឹងសព្វកាល។  អសម្ពុធំ ពុទ្ធនិសេវិតំ យំ ភវាភវំ គច្ឆតិ ជីវលោកោ នមោ អវិជ្ជាទិកិលេសជាលំ វិទ្ធំសិនោ ធម្មវរស្ស តស្ស សត្វតែងកើតស្លាប់បង់ ព្រោះចំណង់កម្មជាគោល ឲ្យវិលវល់អន្ទោលក្នុងភពតូចនិងភពធំ។ ហេតុតែមិនដឹងធម៌ ជាម្ចាស់ល្អស្អាតសុខុម គឺព្រះពុទ្ធសេពសម ចិត្តខ្ញុំសូមនមស្សការ។  នូវធម៌ប្រពៃពិត វិសេលសុទ្ធនោះឯងណា កាត់បង់នូវ
អវិជ្ជា គឺបណ្តាញកិលេសហើយ។
គុណេហិ យោ សីលសមាធិបញ្ញ វិមុត្តិញ្ញាណប្បភូតីហិ យុត្តោ ខេត្តញ្ជនានំ កុសលត្ថិកានំ តមរិយសង្ឃំ សិរសានមាមិ  ព្រះសង្ឃអង្គសាវ័ក មានសំវរៈសទ្ធាទ្រង់ កបដោយគុណសីលត្រង់ និងសមាធិបញ្ញា។ និងវិមុត្តិញ្ញាណ កិលេសគ្មានក្នុងអាត្មាជាបុញ្ញក្ខេត្តា ជនត្រូវការជាកុសល។ ខ្ញុំសូមឱនសិរសី ដល់ព្រះអរិយបុគ្គល ជាបុត្តព្រះទសពល ជាមង្គលដល់សព្វសត្វ។
ថ្វាយបង្គំសុំសេចក្តីសុខ

ឥច្ចេវមច្ចន្ត នមស្សនេយ្យំ នមស្សមានោ រតនត្តយំ យំ



បុញ្ញភិសន្ទំ វិបុលំ អលត្ថំ តស្សានុភាវេន ហតន្តរាយោ

ខ្ញុំសូមនមស្សការ លើកហត្ថាឱនសិរសី បង្គំគុណទាំងបី ខ្ពស់លើសលប់ត្រៃលោកា។  សូមបុណ្យកងកុសល ឲ្យបានដល់យើងខ្ញុំណា ពេញពោរស្មើធារា ដូចជលសាធំទូលាយ។ សូមឲ្យកុំចាត់បង់អពមង្គលទាំងឡាយ ឲ្យចៀសចេញចាកធ្លាយ ក្តីអន្តរាយកុំបីមាន។ ដោយកំលាំងអានុភាព បុញ្ញលាជាប្រធាន កងបុញ្ញរាសីមាន សូមបានក្សាន្តកុំមានមោះ។ ដោយគុណនមស្សការ ត្រៃរតនាប្រសើរខ្ពស់ សូមអានិសង្សនោះ ដាក់ដល់ឋាននិព្វានហោង។

វន្ទាមិ ចេតិយំ



 វន្ទា មិ ចេតិយំ សព្វំ សព្វដ្ឋា នេសុ បតិដ្ឋិតំ សារី រិកធាតុម្មហាពោធឹ ពុទ្ធរូបំ សកលំ សទា

ប្រែៈ
ខ្ញុំសូមថ្វាយបង្គំ               ឆ្ពោះព្រះបរមចេតិយ                     ព្រមទាំងព្រះសារី              រិកធាតុនៃព្រះពុទ្ធ ។
និងមហាពោធិព្រឹក្ស ​         ដែលគួរនឹកដោយលំអុត             លំអោនចិត្តបរិសុទ្ធ          លើកកំបង់អញ្ជលី ។
និងព្រះពុទ្ធរូប                  តំណាងអង្គព្រះមុនី                      ដែលស្ថិតនៅគ្រប់ទី         ស្ថាននានានោះទាំងអស់ ។
ដោយតេជះនៃគុណ         ព្រះមានបុណ្យប្រសើរខ្ពស់             ដែលតែងតែរំលោះ           រំដោះទុក្ខភ័យអន្តរាយ ។
សូមឲ្យខ្ញុំបានសុខ           ឃ្លាតចាកទុក្ខផងទាំងឡាយ         សត្រូវទោះជិតឆ្ងាយ         សូមឲ្យក្លាយមកជាមិត្ត ។
សូមទាន់ព្រះអរិយ           មេត្រិយថ្លៃវិសិដ្ឋ                           សូមបានឃើញធម៌ពិត     សមដូចចិត្តប្រាថ្នាហោង ។

ពុទ្ធបាទនមស្សការគាថា

វន្ទាមិ   ពុទ្ធំ   ភវបារតិណ្ណំ  តិលោកកេត្តុំ តិភវេកនាថំ



យោលោកសេដ្ឋោ    សកលំ កិលេសំ  ឆេត្វាន  ពោធេសិ  ជនម  អនន្តំ។

          ប្រែថាៈព្រះសម្មាសម្ពុទ្ធឯណាព្រះអង្គប្រសើរក្នុងលោកទ្រង់កាត់បង់នូវកិលេសទាំងអស់
បានហើយញុំាងជនជាអនន្តឲ្យត្រាស់ ដឹងហើយខ្ញុំសូមក្រាបថ្វាយបង្គំនូវ ព្រះសម្មាសម្ពុទ្ធនោះព្រះ
អង្គឆ្លង ផុតអំពីច្រាំងនៃភពហើយ ព្រះអង្គជាទង់ជ័យនៃត្រៃលោកមានព្រះ- មួយជាទីពឹងនៃ សព្វសត្វក្នុងត្រៃភព

យំ នម្មទាយ  នទិយា  បុលិនេ  ច តីរេ  យំ  សច្ចពន្ធគិរិកេ



សុមនាចលគ្គេ យំ តត្ថ យោនកបុរេ  មុនិនោ ច បាទំ



តំ បាទលញ្ជនមហំ  សិរសា នមាមិ 

ស្នាមព្រះបាទឯណា   (ដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រតិស្ឋានទុក)លើផ្នូរខ្សាច់ទៀបឆ្នេរនៃស្ទឹងឈ្មោះនម្មទា ស្នាមព្រះបាទឯណា(​ដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រតិស្ឋានទុក) លើភ្នំសច្ចពន្ធនិងលើភ្នំសុមនកូដ ស្នាមព្រះបាទឯណា(ដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រតិស្ឋានទុក)ក្នុងយោនកបុរីខ្ញុំសូមក្រាបថ្វាយបង្គំត្បូងចំពោះទៅព្រះបាទនិង ស្នាមព្រះបាទទាំងនោះនៃសក្យមុនី ។

សុវណ្ណមាលិកេ        សុវណ្ណបព្វតេ         សុមនកូដេ



យោនកបុរេ  នម្មទាយ  នទិយា បញ្ចបាទ



វរំ ឋានំ   អហំ​     វន្ទាមិ     ​ទូតោ ។

 ខ្ញុំសូមនមស្សការ អំពីចម្ងាយនូវស្ថានដែលមានព្រះបាទដ៏ប្រសើរ៥កន្លែងគឺស្ថានលើភ្នំសុវណ្ណមាលិក១ លើភ្នំសុវណ្ណបពិត១ លើភ្នំសុមនកូដ១ ក្នុងយោនកបុរី ១ ក្បែរស្ទឹងនម្មទា ១ ។
បត្ដិទានគាថា

យា ទេវតា សន្តិ វិហារវាសនី ថូបេ ឃរេ ពោធិឃរេ តហឹ តហឹ
តា ធម្មទានេន ភវន្តុ បូជិតា សោត្ថឹ ករោន្តេធ វិហារមណ្ឌលេ
ថេរា ច មជ្ឈា នវកា ច ភិក្ខវោ សារាមិកា ទានបតី ឧបាសកា
គាមា ច ទេសា និគមា ច ឥស្សរា សប្បាណភូតា សុខិតា ភវន្តុ តេ
ជលាពុជាយេបិ ច អណ្ឌសម្ភវា សំសេទជាតា អថវោបបាតិកា
និយ្យានិកំ ធម្មវរំ បដិច្ច តេ សព្វេបិ ទុក្ខស្ស ករោន្តុ សំខយំ។
ថាតុ ចិរំ សតំ ធម្មោ ធម្មធរា ច បុគ្គលា សង្ឃោ ហោតុ សមគ្គោ វ អត្ថាយ ច ហិតាយ
ច អម្ហេ រក្ខតុ សទ្ធម្មោ សព្វេបិ ធម្មចារិនោ វុឌ្ឍឹ សម្បាបុណេយ្យាម ធម្មារិយម្បវេទិតេ។

   ប្រែថាយា ទេវតា សន្តិ វិហារវាសនី ថូបេ ឃរេ ពោធិឃរេ តហឹ តហឹ ទេវតាទាំងឡាយ ឯណាមានប្រក្រតីនៅក្នុងទី វត្តជាទីនៅនៃសង្ឃឰដ៏ខឿនព្រះសថូប ឰដ៏ខឿនព្រះពោធិព្រឹក្ស ក្នុងទីនោះៗ តា ធម្មទានេន ភវន្តុ បូជិតា ទេវតាទាំងឡាយនោះ ជាបុគ្គល គឺយើងទាំងឡាយបូជាហើយ ដោយធម្មទាន សោត្ថឹ ករោន្តេធ វិហារមណ្ឌលេ ចូរធ្វើនូវសួស្តីក្នុងមណ្ឌលនៃវត្ត ជាទីនៅនៃសង្ឃនេះ ថេរា ច មជ្ឈា នវកា ច ភិក្ខវោ ភិក្ខុទាំងឡាយ ជាថេរៈក្តី ជាកណ្តាលក្តី ទើបនឹងបួសថ្មីក្តី សារាមិកា ទានបតី ឧបាសកា ឧបាសក និងឧបាសិកាទាំងឡាយ ដែលជាម្ចាស់នៃទាន ព្រមទាំងអារាមិកជន គឺញោមវត្តក្តី គាមា ច ទេសា និគមា ច ឥស្សរា ជនទាំងឡាយដែល ជាអ្នកស្រុកក្តី ជាអ្នកប្រទេសក្តី ជាអ្នកនិគមក្តី ដែលជាឥស្សរជនធំក្តី សប្បាណភូតា សុខិតា ភវន្តុ តេ សត្វទាំងឡាយនោះៗ ចូរឲ្យបាន ដល់នូវសេចក្តីសុខ ជលាពុជា យេបិ ច អណ្ឌសម្ភវា សំសេទជាតា អថវោបបាតិកា មួយវិញទៀត សត្វទាំងឡាយឯណា ដែលជាជលាពុជៈកំណើតក្តី ដែលជាអណ្ឌជៈកំណើតក្តី ដែលជាសំសេទជៈកំណើតក្តី និយ្យានិកំ ធម្មវរំ បដិច្ច តេ សព្វេបិ ទុក្ខស្ស ករោន្តុ សំខយំ សត្វទាំងឡាយទាំងអស់នោះ កាលបើបានអាស្រ័យ នូវធម៌ដ៏ប្រសើរ ជានិយ្យនិកធម៌ហើយ ចូរធ្វើនូវធម៌ ជាគ្រឿង អស់ទៅនៃសេចក្តីទុក្ខចុះ ថាតុ ចិរំ សតំ ធម្មោ សូមឲ្យធម៌របស់សប្បុរសទាំងឡាយ ស្ថិតនៅអស់កាលយូរអងែ្វងទៅ ធម្មធរា ច បុគ្គលា បុគ្គលអ្នកទ្រទ្រង់នូវធម៌ទាំងឡាយ (ចូរស្ថិតនៅអស់កាលយូរអងែ្វងទៅ) សង្ឃោ ហោតុ សម គ្គោ វ សូមព្រះសង្ឃព្រម ព្រៀងគ្នា អត្ថាយ ច ហិតាយ ច ដើម្បីសេចក្តីចំរើនផង ដើម្បីសេចក្តីសំរេច ផលប្រយោជន៍ផង អម្ហេ រក្ខតុ សទ្ធម្មោ សព្វេបិ ធម្មចារិនោ សូមព្រះសទ្ធម្មរក្សានូវយើងទាំងឡាយ សូមរក្សានូវអ្នកដែលប្រព្រឹត្ត ធម៌ទាំងឡាយទាំងអស់ផង វុឌ្ឍឹ សម្បាបុណេ យ្យាម ធម្មារិយម្បវេទិតេ សូមយើងទាំងឡាយ បានដល់នូវសេចក្តីចំរើនក្នុងធម៌ ដែលព្រះអរិយទាំងឡាយលោកសំដែងហើយ។

ខមាបនគាថា

 យេកេចិ ខុទ្ទកា បាណា មហន្តាបិ មយា ហតា យេ បាណេកេ បមាទេន កាយវាចា មនេហិ   វា បុញ្ញំ មេ អនុមោទន្តុ គណ្ហន្តុ ផលមុត្តមំ វេរិនោ ចា បមុញ្ចន្តុ សព្វទោសំ ខមន្តុ មេ ។

ប្រែៈសត្វទាំងឡាយណាមួយ ទោះតូចក្តី ធំក្តី ដែលខ្ញុំបានបៀតបៀនហើយ មួយទៀតសត្វទាំងឡាយណា ពួកខ្លះដែលខ្ញុំបានធ្វើ ទុក្ខបុកម្នេញហើយព្រោះសេចក្តីប្រមាទ ភ្លាំងភ្លាត់ដោយកាយវាចាចិត្ត សត្វទាំងឡាយនោះ ចូរអនុមោទនា នូវបុណ្យរបស់ខ្ញុំចុះ ចូរទទួលយកនូវផលបុណ្យ ដ៏ឧត្តមចុះបើសត្វទាំងឡាយ ដែលមានពៀរនឹងគ្នា ចូររួចរំដោះចាកពៀរនោះចុះ សូមអត់ទោសទាំងពួងដល់ខ្ញុំផង ។
ធម៌សូត្រសុំសេចក្តីសុខ

អាកាសដ្ឋា     ភុម្មដ្ឋា  ទេវា  នាគា  មហិទ្ធិកា



បុញ្ញំ  នោ អនុមោទន្តុ ចិរំ  រក្ខន្តុ  សាសនំ ។

ប្រែ រីទេវតានិងនាគ ស្ថិតនៅនាភូមិផែននៅលើ  អាកាសក្តី មានសិរីដ៏ឧត្តម។
សូមអនុមោទនានូវបុណ្យជារបស់ខ្ញុំហើយសូម ជួយថែទាំនូវសាសនាអស់កាលវែង​ ។

អាកាសដ្ឋា     ភុម្មដ្ឋា  ទេវា  នាគា  មហិទ្ធិកា



បុញ្ញំ  នោ  អនុមោទន្តុ ចិរំ      រក្ខន្តុ  រាជានោ ។

ប្រែៈ រីទេវតានិងនាគស្ថិតនៅនាភូមិផែននៅលើអាកាសក្តី មានសិរីដ៏ឧត្តម ។
សូមអនុមោទនានូវបុណ្យជារបស់ខ្ញុំហើយសូម ជួយថែទាំ នូវរាជាអស់កាលវែង​ ។

អាកាសដ្ឋា     ភុម្មដ្ឋា  ទេវា  នាគា  មហិទ្ធិកា



បុញ្ញំ  នោ  អនុមោទន្តុ ចិរំ រក្ខន្តុ  ញាតយោ ។

ប្រែ រីទេវតានិងនាគ ស្ថិតនៅនាភូមិផែននៅលើអាកាសក្តី មានសិរីដ៏ឧត្តម ។
សូមអនុមោទនានូវបុណ្យជារបស់ខ្ញុំហើយសូម ជួយថែទាំ នូវពួកញាតិ អស់កាលវែង​ ។

អាកាសដ្ឋា     ភុម្មដ្ឋា  ទេវា  នាគា  មហិទ្ធិកា



បុញ្ញំ  នោ  អនុមោទន្តុ ចិរំ  រក្ខន្តុ បាណិនោ ។

ប្រែៈ រីទេវតានិងនាគស្ថិតនៅនាភូមិផែននៅលើអាកាសក្តី មានសិរីដ៏ឧត្តម ។
សូមអនុមោទនានូវបុណ្យជារបស់ ខ្ញុំហើយសូម ជួយថែទាំ នូវពួកសត្វអស់កាលវែង​ ។
អាកាសដ្ឋា     ភុម្មដ្ឋា  ទេវា  នាគា  មហិទ្ធិកា  បុញ្ញំ  នោ  អនុមោទន្តុ ចិរំ   រក្ខន្តុ  នោ សទា ។
ប្រែៈរីទេវតានិងនាគ ស្ថិតនៅនាភូមិផែននៅលើអាកាសក្តី មានសិរីដ៏ឧត្តម។ សូមអនុមោទនានូវបុណ្យជារបស់ខ្ញុំហើយសូម​ជួយថែទាំ នូវយើងខ្ញុំអស់កាលវែង​ ។

ផ្សាយមេត្តាចំពោះទិសទាំង១០

សព្វេ   បុរត្ថិមាយ  ទិសាយ  សត្តា  អវេរា  សុខី ហោន្តុ

សត្វទាំងឡាយទាំងពួង ដែលស្ថិតនៅក្នុងទិសបូព៌សូមកុំឲ្យ
មានពៀរនឹងគ្នាមានតែសេចក្តីសុខ 

សព្វេ បុរត្ថិមាយ អនុទិសាយ សត្តា អវេរា សុខី ហោន្តុ

សត្វទាំងឡាយទាំងពួងដែលស្ថិតនៅក្នុងទិសអគ្នេយ៍សូមកុំឲ្យមានពៀរនឹងគ្នា
មានតែសេចក្តីសុខ 

សព្វេ  ទក្ខិណា  ទិសាយ សត្តា  អវេរា  សុខី     ហោន្តុ

សត្វទាំងឡាយទាំងពួងដែលស្ថិតនៅក្នុងទិសទក្សិណសូម-
កុំឲ្យមានពៀរនឹងគ្នា មានតែសេចក្តីសុខ 

សព្វេ  ទក្ខិណា  អនុទិសាយ សត្តា អវេរា សុខី ហោន្តុ

សត្វទាំងឡាយទាំងពួង ដែលស្ថិតនៅក្នុងទិសនិរតីសូមកុំឲ្យ
មានពៀរនឹងគ្នាមានតែសេចក្តីសុខ 

សព្វេ  មច្ឆិមាយ      ទិសាយ សត្តា អវេរា សុខី ហោន្តុ

សត្វទាំងឡាយទាំងពួងដែលស្ថិតនៅក្នុងទិសបស្ឆឹមសូមកុំឲ្យមាន
ពៀរនឹងគ្នា មានតែសេចក្តីសុខ 

សព្វេ មច្ឆិមាយ អនុទិសាយ សត្តា អវេរា  សុខី ហោន្តុ

សត្វទាំងឡាយទាំងពួងដែលស្ថិតនៅក្នុងទិសពាយ័ព្យសូម-
កុំឲ្យមានពៀរនឹងគ្នាមានតែសេចក្តីសុខ 

សព្វេ   ឧត្តរាយ  ទិសាយ  សត្តា  អវេរា  សុខី  ហោន្តុ

សត្វទាំងឡាយទាំងពួង ​​ដែលស្ថិតនៅក្នុងទិសឧត្តរសូមកុំឲ្យ
មានពៀរនឹងគ្នាមានតែសេចក្តីសុខ 

សព្វេ  ឧត្តរាយ  អនុទិសាយ  សត្តា អវេរា សុខី ហោន្តុ

សត្វទាំងឡាយទាំងពួងដែលស្ថិតនៅក្នុងទិសឦសានសូម-
កុំឲ្យមានពៀរនឹងគ្នាមានតែសេចក្តីសុខ 

សព្វេ ហេដ្ធិមាយ ទិសាយ  សត្តា អវេរា  សុខី  ហោន្តុ

សត្វទាំងឡាយទាំងពួង  ដែលស្ថិតនៅក្នុងទិសខាងក្រោម
សូមកុំឲ្យមានពៀរនឹង គ្នាមានតែសេចក្តីសុខ 

សព្វេ  ឧបរិមាយ  ទិសាយ សត្តា អវេរា  សុខី  ហោន្តុ

សត្វទាំងឡាយទាំងពួង  ដែលស្ថិតនៅក្នុងទិសខាងលើ
សូមកុំឲ្យមានពៀរនឹងគ្នា មានតែសេចក្តីសុខ 

សព្វេ  សត្តា  អវេរា ហោន្តុ    សុខិតា ហោន្តុ

និន្ទុក្ខា  ហោន្តុ អព្យាបជ្ឈា ហោន្តុ អនីឃា ហោន្តុ



ទីឃាយុកាហោន្តុ    អរោគា ហោន្តុ     សម្បត្តីហិ



សមិជ្ឈន្តុ    សុខី    អត្តានំ   បរិហរន្តុ ។

សូមឲ្យសត្វទាំងឡាយទាំងពួង កុំមានពៀរនឹងគ្នាសូមឲ្យ
បាននូវសេចក្តី សុខឱ្យប្រាសចាកទុក្ខកុំព្យាបាទគ្នាកុំមានសេចក្តី
ព្រួយចំបែងសូមឱ្យមានអាយុវែងកុំឱ្យមានរោគសូមឱ្យបានសម្រេច   ​​​​​​​
ដោយសម្បត្តិទាំងឡាយ សូម រក្សា ​នូវខ្លួនឱ្យជា  សុខតរៀងទៅ 

ទុក្ខប្បត្តា       និទ្ទុក្ខា    ភយប្បត្តា      និព្ភយា



សោកប្បត្តា      និស្សោកាហោន្តុ   សព្វេបិ    បាណិនោ   

សត្វទាំងឡាយទាំងពដួង ដែលកុំពុងដល់នូវសេចក្តីទុក្ខ សូមឱ្យជាសត្វបាត់សេចក្តីទុក្ខ
ទៅដែលកុំពុងដល់នូវភ័យ សូមឱ្យជាសត្វបាត់ភ័យទៅដែលកំពុង ដល់នូវសេចក្តីសោក
សូមឱ្យជា សត្វបាត់សេចក្តីសោកទៅហោង 
សុភមង្គលកថា
ពាក្យពោលប្រកាសសូមសេចក្តីល្អ សេចក្តីចំរើនគ្រប់យ៉ាង

ហោតុសព្វំ សុមង្គលំ រក្ខន្តុ សព្វទេវតា សព្វពុទ្ធា


«សព្វធម្មា សព្វសង្ឃា»នុភាវេន សោត្ថិ ហោតុនិរន្តរំ។

ហោតុសព្វំ សុមង្គលំ សុមង្គលគឺសេចក្តីចំរើនគ្រប់យ៉ាងចូរមានដល់ខ្ញុំ រក្ខន្តុ សព្វ ទេវតា ទេវតាទាំងពួង
ទាំងឡាយចូររក្សានូវខ្ញុំ សព្វពុទ្ធានុភាវេន ដោយអានុភាពនៃព្រះពុទ្ធគ្រប់ព្រះអង្គ សព្វធម្មានុភាវេន ដោយអានុភាពនៃព្រះធម៌ទាំងពួង សព្វសង្ឃានុភាវេន ដោយអានុភាពនៃព្រះសង្ឃទាំងពួង សោត្ថិ ហោតុនិរន្តរំ សូមសេរីសួស្តីចូរមានដល់ខ្ញុំ អោយបានគ្រប់ពេលកុំបីមានចន្លោះឡើយ។
បត្តិទានគាថា

យំ កិញ្ចិ កុសលកម្មំ កត្តពំ្វ កិរិយំ មម កាយេន វាចាមនសា តិទសេ សុគតំ កតំ យេ សត្តា សញ្ញិនោ អត្ថិ យេ ច សត្តា អសញ្ញិនោ កតំ បុញ្ញផលំ មយ្ហំ សព្វេ ភាគី ភវន្តុ តេ យេ តំ កតំ សុវិទិតំ ទន្នំ បុញ្ញផលំ មយា យេ ច តត្ថ ន ជានន្តិ ទេវា គន្ត្វានិវេទយុំ សពេ្វ លោកម្ហិ យេ សត្តា ជិវន្តាហារហេតុកា មនុញ្ញំភោជនំ សព្វេ លភន្តុ មម ចេតសាតិ។

ប្រែថាយំ កិញ្ចិ កុសលកម្មំ កត្តពំ្វ កិរិយំ មម អំពើជាកុសលឯណាមួយដែលខ្ញុំគប្បីធ្វើ កាយេន វាចាមនសា ដោយទ្វារទាំង៣ គឺកាយ វាចា ចិត្ត តិទសេ សុគតំ កតំ អំពើជាកុសលទាំងអស់នោះដែលខ្ញុំបានធ្វើហើយ ជាកុសលអាចនឹងនាំឲ្យកើតក្នុងឋានត្រៃត្រឹង្សសួគ៌ាបាន យេ សត្តា សញ្ញិនោ អត្ថិ សត្វទាំងឡាយឯណា គឺមនុស្ស ឬ ទេវតា ឬ ព្រហ្មដែលជា សត្វមានសញ្ញាក្ដី យេ ច សត្តា អសញ្ញិនោ សត្វទាំងឡាយឯណា ជាអញ្ញិសត្វ គឺសត្វដែលឥតសញ្ញាក្ដី កតំ បុញ្ញផលំ មយ្ហំសព្វេ ភាគី ភវន្តុ តេ សត្វទាំងឡាយទាំងអស់នោះ ចូរឲ្យបាននូវចំណែកផលនៃបុណ្យ ចូរសោយនូវផលនៃបុណ្យ ដែលខ្ញុំបានធ្វើហើយ បានឧទ្ទិសផ្សាយឲ្យទៅនេះចុះ យេ តំ កតំ សុវិទិតំ ទិន្នំបុញ្ញផលំ មយា បុណ្យដែលខ្ញុំបានធ្វើហើយនោះ​ បើសត្វទាំងឡាយឯណា បានដឹងច្បាស់ហើយ សត្វទាងឡាយនោះចូរឲ្យបានសោយនូវផលនៃបុណ្យ ដែលខ្ញុំបានឧទ្ទិសឲ្យនោះចុះ យេ ច តត្ថ ន ជានន្តិ ម្ប៉ាងទៀត បណ្ដាអស់សត្វទាំងនោះ បើសត្វទាំងឡាយឯណា មិនបានដឹងនូវបុណ្យដែល ខ្ញុំបានធ្វើហើយនោះ ទេវា គន្ត្វា និវេទយុំ សូមទេវតាទាំងឡាយ អញ្ជើញទៅឲ្យដំណឹងដល់សត្វទាំងឡាយនោះ ឲ្យបានដឹងផងថា ជនឯណោះគេបានធ្វើបុណ្យ ហើយឧទ្ទិសផ្សាយផលបុណ្យនោះ មកដល់អ្នកទាំងឡាយ ៗ ចូរអនុមោទនាត្រេកអរនឹង បុណ្យគេទាំងនោះចុះ។ សព្វេ លោកម្ហិ យេ សត្តា ជិវន្តាហារហេតុកា សត្វទាំងឡាយឯណា ក្នុងលោកទាំងអស់ ដែលអាស្រ័យនូវអាហារហើយរស់នូវ មនុញ្ញំ ភោជនំ សព្វេ លភន្តុ មម សាតិ សត្វទាំងឡាយទាំងអស់នោះ ចូរឲ្យបាននូវភោជនជាទីគាប់ចិត្ត ដែលសម្រេចដោយបុញ្ញរិទ្ធិ តាមចិត្តនៃខ្ញុំ ដែលឧទ្ទិសផ្សាយទៅនេះចុះ។
នមស្ការ បទបឋ្យាវត្ត
នមោ ៨  មេ

នមោ  អរហតោ   សម្មាសម្ពុទ្ធស្ស  មហេសិនោ

សូមថ្វាយបង្គំឆ្ពោះ ព្រះអរហន្តសម្ពុទ្ធភគវន្ត ការស្វែងរកធម៌ គឺពោធិញាណប្រសើរបវរបានត្រាស់ដឹង
ធម៌ ដោយអរិយមគ្គ ។

នមោ ឧត្តមធម្មស្ស   ស្វាក្ខាតសេ្សវ  តេនិធិ

សូមថ្វាយបង្គំ ព្រះឧត្តមដែលព្រះបរមសម្ពុទ្ធសម្តែងដោយ
ប្រពៃពិតបា្រកដជាក់ស្តែង ព្រះធម៌នោះឯង ទុកក្នុង សាសនា 

នមោ  មហាសង្ឃស្សាបិ វិសុទ្ធសិល  ទិដ្ធិនោ

សូមថ្វាយបង្គំ    ព្រះសង្ឃប្រសើរដែលលោកបានធ្វើទិដ្ឋិ
និង​សីលឲ្យបានបរិសុទ្ធផុតចាកមន្ទិលគឺទិដ្ឋិសីលលោកស្អាត​អស់​ហើយ​  

នមោ  ឱមាត្យារត្ធស្ស  រតនត្តយស្ស  សាធុកំ

សូមថ្វាយបង្គំ      ប្រជុំត្រៃរ័ត្នបា្ររព្វ​ដោយបទមាន ៣ ប្រការ
ព្រះពុទ្ធព្រះធម៌ព្រះសង្ឃឈ្នះមារប្រសើរអស្ចារ្យ ថ្លឹងថ្លែងពុំបាន 

នមោ ឱមកាតីតស្ស  តស្ស  វត្ថត្តយស្សបិ

សូមថ្វាយបង្គំភ្ជុំវត្ថុបី    ពិសេសពិសីប្រសើរថ្កើងថ្កានព្រះពុទ្ធ
ព្រះធម៌ព្រះសង្ឃសព្វឋានថយឬកល្យាណ​ដោយ គុណគួរគាប់ ។

នមោ  ការប្បភាវេន  វិគច្ឆន្តុ  ឧមន្ទវា

សូមថ្វាយបង្គំ       ត្រៃរ័ត្នសោភាឧបទ្រពនានាចូរវិនាសបាត់
ដោយ អានុភាពបុណ្យជួយកម្ចាត់ធ្វើក្តីវិបត្តិឲ្យស្ងាត់សូន្យទៅ ។

នមោ  ការានុភាវេន សុវត្ថិ  ហោតុ សព្វទា

សូមថ្វាយបង្គំត្រៃរ័ត្នទាំងបី      សូមសុខសួស្តីកើតសព្វវេលា
ដោយអានុភាពធ្វើការវន្ទាគោរពបូជាឆ្ពោះព្រះត្រ័យរត្ន 

នមោ  ការស្ស  តេជេន វិធិម្ហិ  ហោមិ តេជវា

សូមថ្វាយបង្គំត្រ័យរត្នសោភា       តេជៈចេស្តាចូរមានដល់ខ្ញុំ
ក្នុងពិធីធ្វើកិច្ចថ្វាយបង្គំតេជៈបុណ្យធំសូមកើតមានឡើង 
នមោ  ៣ មេ

នមោ  តស្សារហន្តស្ស   ភគវន្តស្ស  តាទិនោ



សម្មាសាមំវ  ពុទ្ធស្ស         ធម្មេ  វិភជ្ជវាទិនោ

សូមថ្វាយបង្គំឆ្ពោះ ព្រះអរហន្តទ្រង់នាមភគវន្តប្រសើរបវរ
ព្រះអង្គមិនមានព្រះទ័យញាប់ញ័រដោយ លោក  ធម៌ ទាំង ៨ ឡើយ
ទ្រង់ត្រាស់​ដឹង ធម៌ដោយប្រពៃហើយចែកធម៌នោះឲ្យដល់សត្វទាំង ពួង ។

នមោ  តស្សេវធម្មស្ស  និយ្យានិ  កស្សវដ្តតោ



បរភទាងវវិធស្ស   ស្វាក្ខាតស្សេវ   សច្ចតោ

សូមថ្វាយបង្គំឆ្ពោះគុណព្រះធម៌     ស្រង់សត្វនិករចេញចាក
សង្សារពោលជាធម៌មានភេទ ៩ ប្រការដែលសាស្តាចារ្យពោលទុក
ទូន្មានព្រះសោតានោះជាប្រធាន មានព្រះនិញ្វន ជាបរិយោសាន ។

នមោ អរិយសង្ឃស្ស    សញ្ចិភូតស្ស     សត្ថុនោ



កិលេសានុសយេ     សព្វេបហានប្បដិបត្តិយា

សូមថ្វាយបង្គំឆ្ពោះ គុណសង្ឃប្រសើរគ្រប់ជាសិស្សសាស្តា-
ចារ្យជាសង្ឃប្រតិបត្តិលះកាត់តណ្ហា        ព្រះទ័យថ្លាគ្មានសៅហ្មង
ឡើយអនុស័យកិលេសលោក លះអស់ហើយនឹងឆ្លងដល់ត្រើយគឺ ព្រះនិញ្វន 

នមោ ៣  បទរួបរូមជាមួយបទ



នមោ  ពុទ្ធំ  ​តលោកគ្គំ  ធេយ្យសាគរបារគុំ



ភវគវករំ  ធម្មំ  គណញ្ច   គុណសាគរំ ​

សូមថ្វាយបង្គំនូវព្រះសម្ពុទ្ធ    ប្រសើរខ្ពស់ផុតសត្វក្នុងលោក
ព្រះអង្គមានញាណជ្រាលជ្រៅបា្រជ្ញព្រាកហើយ ព្រះទ្រង់ជោគដល់
ត្រើយសាគរ ។សូមថ្វាយបង្គំ ព្រះធម៌បវរញុំាងសត្វនិករឲ្យឆ្លងចាក
ភពសូមថ្វាយបង្គំ ព្រះសង្ឃជាម្លប់គុណគួរគោរពដូចសាគរ​ធំតេជា​-
នុភាពផលថ្វាយបង្គំ សូមឲ្យយើងខ្ញុំបាន​សុខសព្វកាល ៕

នមស្សាការចំពោះព្រះសម្ពុទ្ធ ២៨ ព្រះអង្អ

វន្ទេ  តណ្ហង្ករំ ពុទ្ធំ  វន្ទេ  មេធង្ករំ  មុនឹ សរណង្ករំ មុនឹ



ទីបង្ករំ     ជិនំ   នមេ     វន្ទេ       កោណ្ឌញ្ញសត្ថារំ



វន្ទេ      មង្គលនាយកំ​     វន្ទេ   សុមនសម្ពុទ្ធំ     វន្ទេ



រេវតនាយកំ       វន្ទេ     សោភិតសម្ពុទ្ធំ       អនោមទស្សឹ



មុនឹ   នមេ  វន្ទេ   បទុមសម្ពុទ្ធំ   វន្ទេ  នារទនាយកំបទុមុត្តរំ



មុនឹ  នមេ​  ​វន្ទេ   សុមេធនាយកំ     វន្ទេ      សុជាតសម្ពុទ្ធ



បិយទស្សឹ   មុនឹ    នមេ      អត្ថទស្សឹ     មុនឹ   វន្ទេ  ធម្មទស្សី



ជិនំ  នមេ  ​វន្ទេ  សិទ្ធត្ថសត្ថារំ   វន្ទេ  តឹស្សមហាមុនឹ   វន្ទេ



ផុស្សមហាវរំ     វន្ទេ    វិបស្សិនាយកំ      សិខឹ      មហាមុនឹ



វន្ទេ    វន្ទេ     វេស្សភុនាយកំ    កកុសន្ធំ  មុនឹ  វន្ទេ    វន្ទេ



កោនាគមនំ     ជិនំ     កស្សបំ      សុគតំ      វន្ទេ



វន្ទេ    គោតមនាយកំ   អដ្ឋវីសតិមេ    ពុទ្ធា  និញ្វននាតមទាយកំ



នមេ តេសិរសា   នច្ចំ  តេ  មំ   រក្ខន្តុ   សព្វទា 

ប្រែថាៈខ្ញុំសូមបង្គំព្រះបរមសម្ពុទ្ធ      មាននាមប្រាកដព្រះ តណ្ហង្ករ
ខ្ញុំសូមបង្គំព្រះបរមមវរ                     ព្រះមេធង្ករជាសម្ពុទ្ធា
សូមក្រាបបង្គំប្រណម្យវន្ទា               នូវព្រះភគវាព្រះ សរណង្ករ
សូមថ្វាយបង្គំព្រះទីបង្ករ              មានញាណបវរបារមីពោរពេញ។
សូមថ្វាយបង្គំនូវព្រះកោណ្ឌញ្ញ        ព្រះអង្គបំពេញធម៌ជា កុសល
ខ្ញុំសូមបង្គំនូវព្រះទសពល ​              ព្រះនាមមង្គលជាសម្ពុទ្ធ។
ខ្ញុំសូមបង្គំប្រណម្យគារវៈ                 ព្រះនាមសុមនៈសម្មាសម្ពុទ្ធ
ខ្ញុំសូមបង្គំព្រះបរមសុគត ​​​                ព្រះនាមបា្រកដព្រះរេវតៈ ។
ខ្ញុំសូមបង្គំព្រះបរមពុទ្ធៈ           មានញាណសោភៈព្រះនាម​​សោភិត
ខ្ញុំសូមបង្គំប្រណម្យប្រណិត             ឆ្ពោះព្រះវិជិតអនោម​ទស្សី។
ខ្ញុំសូមក្រាបថ្វាយឪនកាយសិរសី ​​     ចំពោះព្រះមុនីព្រះនាមបទុម
ខ្ញុំសូមឪនកាយថ្វាត់ថ្វាយបង្គំ        ចំពោះព្រះបរមព្រះនាមនារទៈ។
សូមថ្វាយបង្គំព្រះបរមទុមុត្តរៈ           មានញាណសោភវរពុទ្ធា
ខ្ញុំសូមបង្គំព្រះភគវា                         ទ្រង់ព្រះនាមសុមេសម្ពុទ្ធ ។
ខ្ញុំសូមបង្គំប្រណម្យក្រាបលុត        ឆ្ពោះព្រះសម្ពុទ្ធព្រះនាមសុជាតា
ខ្ញុំសូមបង្គំប្រណម្យ អភិវាទ               ឆ្ពោះព្រះមុនីនា ថបិយទស្សី
ខ្ញុំសូមបង្គំឆ្ពោះព្រះជិនស្រី                 អត្ថទស្សីបារមីខ្ពង់ខ្ពស់
ខ្ញុំសូមបង្គំឆ្ពោះព្រះទ្រង់យស             ព្រះនាមចំពោះធម្មទស្សី ។
ខ្ញុំសូមបង្អោនលំទោនសិរសី              បង្គំជិនស្រីព្រះនាម សិទ្ធត្ថ
ខ្ញុំសូមបង្គំនូវព្រះមុនីរតន៍               ព្រះនាមបា្រកដតិស្សសាស្តា ។
ខ្ញុំសូមបង្គំនូវព្រះសម្មា                      សម្ពុទ្ធនាមផុស្សៈមុនី
ខ្ញុំសូមបង្គំប្រណម្យអញ្ជលី                ឆ្ពោះព្រះមុនីព្រះនាមវិបស្សី។
សូមថ្វាយបង្គំបរមជិនស្រី​                 ព្រះនាមសិខីសរពេញពុទ្ធា
ខ្ញុំសូមឱនកាយក្រាបថ្វាយវន្ទា      ឆ្ពោះព្រះភគវាព្រះនាមវេស្សភូ ។
ខ្ញុំសូមបង្គំលើកហត្ថទាំងគូ                ឆ្ពោះព្រះជាគ្រូនាមកកុសន្ធៈ
ខ្ញុំសូមបង្គំប្រណម្យគារវៈ                  ឆ្ពោះព្រះពុទ្ធៈកោនាគមនោ ។
ខ្ញុំសូមឱនកាយវាចាទន់ទោរ              បង្គំពុទ្ធោព្រះនាមកស្សបៈ
ខ្ញុំសូមលំទោនបង្អោនសិរៈ                ជាទីគារវៈព្រះនាមគោត្តម ។
គម្រប់ម្ភៃបាំ្របីព្រះបរម                     សម្ពុទ្ធជាធំកំពូលលោកា
ទាំងត្រៃភពជាម្លប់សាខា   មនុស្សសត្វទេវតាមារព្រហ្មទាំងឡាយ។
ដែលបានចូលជ្រកក្រោមម្លប់ព្រះឆាយ    បានសុខសប្បាយគ្រប់រូប រាល់គ្នា
បានទៅសោយសុខក្នុងឋានសួគ៌ា          ឬឋានព្រហ្មានិងនិញ្វន 
ដោយបុណ្យបារមីនៃព្រះទ្រង់ញាណ      ព្រះធម៌ប្រធានជាយាន- នាំសត្វ
តេជៈយើងខ្ញុំប្រណម្យថ្វាយថ្វាត់      នូវព្រះពុទ្ធរតន៍​គ្រប់ៗ​ព្រះអង្គ។
ព្រមទាំងព្រះធម៌និងព្រះអរិយសង្ឃ    សាវ័កគ្រប់អង្គម្ភៃ​បាំ្របី
ខ្ញុំសូមអានុភាពពីព្រះជិនស្រី   ម្ភៃបាំ្របីព្រះអង្គនោះឯង ។
ព្រមទាំងព្រះធម៌ព្រះអង្គសម្តែង​​​​​       ទាំងព្រះគម្តែងសង្ឃជាសាវ័ក
សូមសុខចម្រើនកើតឡើងតាមថ្នាក់  កុំឲ្យមានអាក់រៀងរាល់ជាតា។
សូមឲ្យខ្ញុំបានដល់ឋានទេវតា            ​​ដូចក្តីបា្រថ្នាកុំបីឃ្លៀងឃ្លាត
មានព្រះនិញ្វនជាអវសានជាតិ          កុំឲ្យខ្ញុំឃ្លាតពីនិញ្វនហោង។

 


ឥមិនា បុញ្ញកម្មេន ឧបជ្ឈាយា គុណុត្តរា អាចរិយូបការា

ច មាតាបិតា ច ញាតិកា (បិយា មមំ) សុរិយោ ចន្ទិមា

រាជា គុណវន្តា នរាបិ ច ព្រហ្មារា ច ឥន្ទ្រា ច លោកបាលា

ច ទេវតា យមោ មិត្តា មនុស្សា ច មជ្ឈត្តា វេរិកាបិ ច


សព្វេ សត្តា សុខី ហោន្តុ បុញ្ញានិ បកតានិ មេ សុខញ្ច



តិវិធំ ទេន្តុ ខិប្បំ បាបេថ វោមតំ ។


ប្រែៈ ដោយបុញ្ញកម្មនេះ ឧបជ្ឈាយ៍ទាំងឡាយ មានគុណដ៏ខ្ពង់ខ្ពស់ អាចារ្យទាំងឡាយ មានឧបការៈ មាតាបិតានឹងញាតិទាំងឡាយ (មាតាបិតាជាទីស្រឡាញ់) ព្រះអាទិត្យ ព្រះចន្ទ ព្រះរាជា នរជនអ្នកមានគុណទាំងឡាយ ព្រះព្រហ្មនិងមារាធិរាជ ព្រះឥន្ទទាំងឡាយ លោកបាលមហារាជ និងទេវតាទាំងឡាយ ព្រះយមរាជនិងមនុស្សទាំងឡាយ ជាមិត្តនឹងគ្នាក្តី មានចិត្តជាកណ្តាលក្តី មានពៀរនឹងគ្នាក្តី សូមឲ្យសព្វសត្វទាំងឡាយ មានសេចក្តីសុខរាល់គ្នាបុណ្យទាំងឡាយ ដែលខ្ញុំបានកសាងសន្សំហើយ ចូរឲ្យនូវសេចក្តីសុខទាំង៣ប្រការ សូមឲ្យអ្នកទាំងឡាយបានដល់នូវ អមតមហានិព្វាន ឲ្យបានឆាប់រួសរាប់ទាន់សេចក្តីប្រាថ្នាហោង ។

ឥមិនា បុញ្ញកម្មេ ឥមិនា ឧទ្ទិសេន ច ខិប្បាហំ សុលភេ ចេវ


តណ្ហុបាទានឆេទនំ យេ សន្តា នេ ហីនា ធម្មា យាវ និព្វាន


តោ មមំ នស្សន្តុ សព្វទា យេវ យត្ថ ជាតោ ភវេ ភវេ ឧជុចិត្ត


សតិបញ្ញា សល្លេខោ វិរិយម្ហិនា មារា លភន្តុ មោកាសំ (នោ


កាសំ) កាតុញ្ច វិរិយេសុ មេ ពុទ្ធោ ទីបវរោ នាថោ ធម្មោ នា


ថោ វរុត្តមោ នាថោ បច្ចេកពុទ្ធោ ច សង្ឃោ នាថោត្តរោ មមំ


តេសោត្តមានុភាវេន មារោកាសំ លភន្តុ មា ។



ប្រែៈ ដោយបុញ្ញកម្មនេះផង ដោយការឧទ្ទិសនេះផង សូមឲ្យខ្ញុំបានដោយងាយយ៉ាងរួសរាន់ទាន់ចិត្ត នូវមគ្គផលជាគ្រឿងផ្តាច់បង់ នូវតណ្ហានិងឧបាទាន ធម៌ទាំងឡាយណា ជាធម៌ថោកទាប គឺអកុសលធម៌នៅក្នុងសន្តានចិត្តខ្ញុំ សូមឲ្យវិនាសបាត់រៀងរាល់កាលទៅ រហូតដល់ខ្ញុំបានសម្រេចព្រះនិព្វាន បើខ្ញុំអន្ទោលទៅចាប់កំណើត ក្នុងភពតូចនិងភពធំ ណា ៗសូមឲ្យខ្ញុំជាបុគ្គលមានចិត្តត្រង់ មានសតិបញ្ញាមានចិត្តស្អាតផូរផង់ ទាំងសូមឲ្យមានព្យាយាមផង មារទាំងឡាយចូរកុំបាននូវឱកាស ដើម្បីធ្វើឲ្យខូចព្យាយាមខ្ញុំឡើយ ព្រះពុទ្ធដូចជាប្រទីបឬកោះដ៏ប្រសើរ ជាទីពឹងនៃខ្ញុំ ព្រះធម៌ជាទីពឹង ដ៏ប្រសើរខ្ពង់ខ្ពស់នៃខ្ញុំ ទាំងព្រះបច្ចេកពុទ្ធ ក៏ជាទីពឹងនៃខ្ញុំដែរ ដោយឧត្តមានុភាព នៃព្រះពុទ្ធ ព្រះធម៌ ព្រះបច្ចេកពុទ្ធ និងព្រះសង្ឃនោះ មារចូរកុំបាននូវឱកាស ចូលមកជ្រៀតជ្រែកឡើយ ។



សុខាភិយាចនគាថាសង្ខេប

បសន្នា ហោន្តុ សព្វេបិ បាណិនោ ពុទ្ធសាសនេ សម្មា ធារំ បវេច្ឆន្តោ
កាលេ ទេវោ បវស្សតុ វុឌ្ឍិភាវាយ សត្ដានំ សមិទ្ធំ នេតុ មេទនឹ មាតា
បិតា ច អត្រជំ និច្ចំ រក្ខន្តិ បុត្តកំ ឯវំ ធម្មេន រាជានោ បជំ រក្ខន្តុ សព្វទា។

បសន្នា ហោន្តុ សព្វេបិ បាណិនោ ពុទ្ធសាសនេ សត្វទាំងឡាយទាំងពួង ចូរជ្រះថ្លាក្នុងព្រះពុទ្ធសាសនា សម្មា ធារំ បវេច្ឆន្តោ កាលេ ទេវោ បវស្សតុ វុឌ្ឍិភាវាយ សត្តានំ សមិទ្ធំ នេតុ មេទនឹ សូមឲ្យភ្លៀងបង្ហូរនូវ ធារទឹកដ៏ប្រពៃ ចូរបង្ហូរចុះក្នុងកាល ដ៏គួរ ចូរបណ្តាលឲ្យផែនដីសំរិទ្ធិ គឺថាចូរឲ្យមានជីរជាតិល្អឡើង ដើម្បីឲ្យកើតសេចក្តីចំរើនដល់សត្វទាំងឡាយ មាតា បិតា ច អត្រជំ និច្ចំ រក្ខន្តិ បុត្តកំ មាតាក្តី បិតាក្តី បីបាច់រក្សាជានិច្ចនូវកូនតូច ជាកូនបង្កើត យ៉ាងណាមិញ ឯវំ ធម្មេន រាជានោ បជំ រក្ខន្តុ សព្វទា សូមព្រះបរមក្សត្រទាំងឡាយ រក្សានូវប្រជាជនតាមគន្លងធម៌ ដូចជាមាតាបិតា បីបាច់រក្សាកូនដូច្នោះ ឲ្យបានសព្វកាលទៅហោង។

ចប់ធម៌ថ្វាយបង្គំព្រះដោយសង្ខែប



0 comments:

Post a Comment

ឧបត្ថម្ភដោយ ក្រុមហ៊ុនតេឡេខំម្ញូណេត្សិន
សេវាកម្មទូរស័ព្ទផ្ទះផ្តល់ជួនតម្លៃពិសេសនិងអាចតេទៅកាន់80ប្រទេស ដោយគ្មានកំណត់⁣ ថែមទាំងលោកអ្នកអាចប្រើមិនគិតថ្លៃ បើលោកអ្នករកបានអតិថិជនដែលប្រើសេវាកម្មដូចគ្នាបាន៥នាក់
សម្រាប់អតិថិជននៅក្នុងប្រទេសទាំងនេះ

សូមចុចតាមប្រទេសលោកអ្នករស់នៅ ដើម្បីពត៌មានបន្ថែមឬក៍ជាវ

សហរដ្ឋអាមេរិក
កាណាដា
អូស្រ្តាលី
បារាំង
កូរ៉េខាងត្បូង
ជម៉ុន
និងប្រទេសជាច្រើនទៀត

Cheap Women's Clothes 6000+ Style low to $93000+ unlocked Cell Phone. Low Price $29 up+ Free Shipping6000+ Gadgets at Bargain Price @everbuying.com

Buddhist Books

Popular Posts

Cambodian Temple

Total Pageviews