Powered by Blogger.

គាថាផ្សេងៗ​​ ​ VERSES

នត្តិ សន្តិ បរំ សុខំ ពុំមានសេចក្តីសុខណា ស្មើសេចក្តីស្ងាប់ឡើយ!.. សូមអោយសព្វសត្វទាំងអស់ បាននូវសេចក្តីសុខ!May all beings be well and happy!..

Saturday, August 30, 2014

ពង្សាវតារខ្មែរ

និពន្ធ​ដោយៈ

សម្ដេច​ព្រះសង្ឃរាជ ជួន ណាត
. ខ្មែរ​អើយ  ចូរ​ចាំ​ជាក់​ថា  តាម​សាវតារ  ជាតិ​ខេមរា  ធ្លាប់​តែ​ថ្កើង  ទឹក​ដី​ខ្មែរ​ធំ  ទូលំ​ទូលាយ  សព្វសាយ​រុងរឿង  គេ​ឯង តែង​លើក​តម្កើង  តម្កល់​ជាតិ​យើង   ចាត់​ទុក​ឡើងជា​ជាតិ​ច្បង
. អារ្យធម៌  ខ្ពង់ខ្ពស់​ឆើតឆាយ  បាន​ចេញផ្សព្វផ្សាយ  គ្រប់​ទិស​ទាំង​ឡាយ  ចុង​បូព៌ា សាសនា​សិល្បៈ ចម្លាក់​វិចិត្រ គំនិត​សិក្សា តន្ត្រី ទស្សនវិជ្ជា ព្រះ​ពុទ្ធ​សាសនា ជា​គោលការណ៍
ខ្មែរ​ផ្សាយ​ទៅ
. ខ្មែរ​អើយ ចូរ​ស្ដាប់​សាវតារ ដែល​បាន​ចរចា បញ្ជាក់​ប្រាប់​ថា ពូជ​ខ្មែរ​​ថ្កើង តាំង​ចិត្ត​ឲ្យ​មាំ ខិតខំ​ប្រឹង​វេញ បញ្ចេញ​តម្កើង តម្លៃ នៃ​ជាតិ​ខ្មែរ​យើង ឲ្យ​បាន​រុងរឿង ជា​ថ្មី​ឡើង
តាម​សាវតារ
ជួន ណាត
—————
ប្រមាទ និង មិន​ប្រមាទ

អប្បមា ទោ អមតំ បទំ             បមាទោ មច្ចុនោ បទំ
អប្បមត្តា មីយន្តិ                  យេ បមត្តា យថាមតា។

សេចក្ដី​មិន​ប្រមាទ គឺ​ការ​មិន​ធ្វេស​ស្មារតី ជា​ផ្លូវ​នៃ​អមតនិព្វាន, សេចក្ដី​ប្រមាទ គឺ​ការ​ធ្វេស​ស្មារតី ជា​ផ្លូវ​នៃ​មច្ចុ គឺ​ការ​ស្លាប់​កើត - កើត​ស្លាប់ ជន​ទាំង​ឡាយ​ណា​មិន​ប្រមាទ ជន​ទាំង​នោះ​ឈ្មោះ​ថា​មិន​ស្លាប់ ជន​ទាំង​ឡាយ​ណា​ប្រមាទ ជន​ទាំង​នោះ​ឈ្មោះ​ថា​ដូច​ជា​ស្លាប់​ស្រេច​ទៅ​ហើយ។
ពាក្យ​កាព្យ​ឲ្យ​ងាយ​ចាំ
បទ​កាកគតិ
រី​ក្ដី​ប្រយ័ត្ន              មិន​ឲ្យ​ភ្លាំងភ្លាត់               វិបត្តិ​ស្មារតី
ជា​ផ្លូវ​អម្រឹត            វិសិដ្ឋ​ឥត​ភ័យ                ឥត​ទុក្ខ​សោក​អ្វី
កើត​មាន​ទៀត​ឡើយ។
រី​ក្ដី​ប្រហែស           ស្មារតី​ភ្លេច​ធ្វេស             គំនិត​តោះតើយ
ជា​ផ្លូវ​មច្ចុ               ស្លាប់​កើត​ឥត​ស្បើយ       ឥត​កោះ​ឥត​ត្រើយ
វិល​កើត​វិល​ស្លាប់។
នរូ​អ្នក​ណា            មាន​ចិត្ត​ក្លៀវក្លា               ប្រញឹក​ប្រញាប់
ខំ​ប្រឹង​ប្រព្រឹត្ត        ពិត​តាម​ធម៌​ច្បាប់             អ្នក​នោះ​ទោះ​ស្លាប់
ហើយ​ដូច​នៅ​រស់។
នរូ​អ្នក​ណា            អាប់​ឥត​ប្រាជ្ញា                ប្រមាទ​ស្រស់​ៗ
ភ្លេច​ភ្លាត់​ស្មារតី      រាល់​ថ្ងៃ​ទាំង​អស់             អ្នក​នោះ​នៅ​រស់
ដោយ​ដក​ដង្ហើម។
ព្រះពុទ្ធ​ទ្រង់​ប្រាប់   ថា​ដូច​ជា​ស្លាប់                ស្រេច​ហើយ​គួរ​ខ្ពើម
ទោះ​បី​នៅ​រស់        ដោយ​សារ​ដង្ហើម           អ្នក​ប្រាជ្ញ​លោក​ឆ្អើម
ស្ទើរ​ក្អួត​ចង្អោរ។
ជន​ផង​គួរ​គិត        គួរ​ផ្ចង់​គំនិត                   គួរ​កាត់​គួរ​កោរ
គួរ​គេច​ចៀសវាង   គួរ​រាង​គួរ​ស្ងោរ                រំងាស់​ចិត្ត​ចោរ
លួច​ប្លន់​កុសល។
យើង​ជា​សាមញ្ញ     នៅ​មាន​ក្ដី​ក្នាញ់             គ្នាន់​ខឹង​រចល់
ក៏​ពិត​មែន​ហើយ     ប៉ុន្តែ​កុំ​ខ្វល់                   គួរ​ប្រឹង​តម្កល់
ចិត្ត​កុំ​ប្រមាទ។
គួរ​ប្រុង​ប្រយ័ត្ន        ស្មារតី​កុំ​ភ្លាត់                កុំ​ភ្លេច​ឱវាទ
អ្នក​ប្រាជ្ញ​ទាំង​ឡាយ មាន​ព្រះ​ជា​អាទិ៍           កុំ​ឲ្យ​ឃ្លៀងឃ្លាត
ចាក​ធម៌​សុចរិត៕៚
វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ, ថ្ងៃ​អង្គារ ទី​២៣ កក្កដា ២៥១២ - ១៩៦៨
សម្ដេច​ព្រះសង្ឃរាជ .. ជោតញ្ញាណោ
... - ...
ស្រង់​ពី​​សៀវភៅ​ស្នា​ព្រះហស្ត​ក្រោយ​បង្អស់​នៃ​សម្ដេច​ព្រះមហាសុមេធាធិបតី ជួន ណាត

កូនលាទៅបួស

. ហត្ថកូនប្រណម្យ ក្រាបថ្វាយបង្គំ លោកពុកអ្នកម្តាយ ជាព្រហ្មបង្កើត រូបកូនទាំងឡាយ កកើតរូបកាយ ព្រលឹងវិញ្ញាណ

 . ពុកម៉ែមានគុណ គុណលោកសែនធ្ងន់ ពន់រែកពុំបាន ទោះភ្នំសមុទ្រ មាសប្រាក់ប៉ុន្មាន ពុំអាចប្រៀបបាន ស្មើគុណមេបា

 . តាំងពីក្នុងផ្ទៃ រូបអ្នកម្តាយថ្លៃ ចិញ្ចឹមបុត្រភ្ងា ទោះញើសនិងឈាម ស្រក់ពេញពសុធា ឥតដែលរួញរា ពោលពាក្យថាហត់  

 . ឱ្យតែកូនបាន រស់សុខក្សេមក្សាន្ត ទោះពុកម៉ែអត់ ធ្វើការយប់ថ្ងៃ ទាំងដើរទាំងរត់ មិនដែលពោលហត់ 

.ពុកម៉ែលំបាក ធ្វើការឥតស្រាក ញើសហូរជោគកាយ ទាំងក្តៅរងា ភ្លៀងផ្គរឥតណាយ ឈាមដូរយកបាយ 

 . បើទោះម៉ែអត់ ពុកខំស្វែងរត់ រកបុលខ្ចីចែក ការងារគ្រប់យ៉ាង គ្មានអ្នករំលែក ទ្រាំស្រក់ទឹកភ្នែក ទោះឈឺឬជា

 . ម៉ែអើយកូនខុស ពុកអើយអត់ទោស ឱ្យកូនពុំងារ ហេតុកូនមិនដឹង កូនខ្លាចកម្មពៀរ រូបកូនគ្រប់គ្នា សូមខមាទោស  

 . ទោសតាមផ្លូវកាយ មារយាទរាយមាយ មាក់ងាយធ្លោយថ្លោះ កិរិយាឆ្គាំឆ្គង ចចេសរឹងរូស ទទឹងទាំងខុស ហួសជាតិកូនម្តាយ
 . ទោសផ្លូវវាចា ជេស្តីឡូឡា វាចារាយមាយ ទ្រគោះបោះបោក ជេខឹងឥតស្រាយ មិនគិតវែងឆ្ងាយ ជេរម្តាយឪ ពុក

 ១០.រីឯផ្លូវចិត្ត ភ្លេចភ្លាំងឥតគិត គំនិតអាក្រក់ គិតថាខ្លួនត្រូវ មួម៉ៅជំទាស់ ប្រកែករកឈ្លោះ យល់ខុសឥតស្បើយ  

១១.ទោសទាំងអស់នោះ កូនបានធ្វេខ៉្វីស នឹកឃើញអស់ហើយ ឱះឱ! ពុកម៉ែ ទុក្ខកូនឥតស្បើយ ឱពុកម៉ែអើយ! សូមលោកលើកទោស  

១២.កូនសូមវន្ទា ក្រាបសំពះលា ពុកម៉ែទៅបួស ដើម្បីលាងបាប កូនសូមសាងផ្នួស សន្សំបុណ្យជួស បួសជូនពុកម៉ែ  

១៣.សូមរាល់អានិសង្ស កូនបានផ្ចិតផ្ចង់ បួសជាសាមណេរ និងសីលវតី ហើយណាអ្នកមេ កូនជូនពុកម៉ែ ដោយក្តីស្នេហ៍ស្និទ្ធ  

១៤.សូមលោកបានសុខ កុំបីមានទុក្ខ ស្រណុកកាយចិត្ត កូនចេញមកបួស សូមពុកអាណិត សូមម៉ែពេញចិត្ត អនុមោទនាផង.
កើតមកជាមនុស្ស
-កើតមកជាមនុស្ស   កុំរឹងកុំរូស  កុំធ្វើជនពាល កុំបោក 
 កុំប្រាស កុំឆ្កឹះកុំឆ្កៀល កុំដើរតិះដៀល មិនធ្វើការងារ
 
-កើតមកជាមនុស្ស កុំលង់កុំលុះ អំពើពាលា កុំដើរលួចប្លន់
នោះអន់គ្រប់គ្រា   ចាប់បានវេទនា ជាប់គុកច្រវាក់
 
-កើតមកជាមនុស្ស កុំមានចិត្តទ្រុស្ត កុំដើរកាប់ចាក់ កុំធ្វើជាចោរ
សាមាន្យអបលក្ខណ៍  គេបាត់លុយកាក់ គេជេរផ្ដាសា។
 
-កើតមកជាមនុស្ស   កុំគិតតែគូស ផ្លូវខុសនោះណា លួច គោ គ្របី
ម្ខាស់គេឈឺផ្សា កុំចិត្តឬស្យា ប្រហារគេឯង
 
-កើតមកជាមនុស្ស កុំឲ្យពន្យុះ កុំដើរលេងល្បែង កុំផឹកប៉ោឡែ
ដេកដួលគេសែង  គ្រួសារចំបែង ព្រោះក្រែងខ្លួនស្លាប់។

-កើតមកជាមនុស្ស កុំដើរជជុះ ឲ្យគេឈឺចាប់ កុំធ្វើអាក្រក់
ថ្ងៃក្រោយគង់យ៉ាប់ កុំអុជអាលប្រាប់ កើតរឿងឈ្លោះគ្នា
 
-កើតមកជាមនុស្ស ចេះបែងចែកពុះ គ្រប់ពេលវេលា
ប្រព្រឹត្តតែល្អ  រួបរួមសាមគ្គឺ នោះទើបយូរយា ស្គាល់ត្រើយ សុខសាន្ត
 
-កើតមកជាមនុស្ស ដើរតាមគំនូស ចាស់ ពី បុរាណ កាន់យកសីលទាន
ធម៌អាថ៌ជាប់ប្រាណ ដើរតាមលំអាន   ព្រះ ពុទ្ធប្រដៅ

0 comments:

Post a Comment

ឧបត្ថម្ភដោយ ក្រុមហ៊ុនតេឡេខំម្ញូណេត្សិន
សេវាកម្មទូរស័ព្ទផ្ទះផ្តល់ជួនតម្លៃពិសេសនិងអាចតេទៅកាន់80ប្រទេស ដោយគ្មានកំណត់⁣ ថែមទាំងលោកអ្នកអាចប្រើមិនគិតថ្លៃ បើលោកអ្នករកបានអតិថិជនដែលប្រើសេវាកម្មដូចគ្នាបាន៥នាក់
សម្រាប់អតិថិជននៅក្នុងប្រទេសទាំងនេះ

សូមចុចតាមប្រទេសលោកអ្នករស់នៅ ដើម្បីពត៌មានបន្ថែមឬក៍ជាវ

សហរដ្ឋអាមេរិក
កាណាដា
អូស្រ្តាលី
បារាំង
កូរ៉េខាងត្បូង
ជម៉ុន
និងប្រទេសជាច្រើនទៀត

Cheap Women's Clothes 6000+ Style low to $93000+ unlocked Cell Phone. Low Price $29 up+ Free Shipping6000+ Gadgets at Bargain Price @everbuying.com

Buddhist Books

Popular Posts

Cambodian Temple

Total Pageviews